Mark Zuckerberg បដិសេធដាច់អហង្ការ ពេលកូនស្រីប្រាប់ថា ធំឡើងចង់ក្លាយខ្លួនដូច Taylor Swift
ថ្មីៗនេះ ស្ថាបនិកក្រុមហ៊ុន Facebook លោក Mark Zuckerberg បានចូលរួមកម្មវិធី podcast មួយដោយក្នុងកម្មវិធីនោះលោកបានទម្លាយថា លោកបដិសេធកូនស្រីអាយុ ៧ ឆ្នាំរបស់លោកពេលនាងប្រាប់លោកថា នាងចង់ធំធាត់ឡើងឱ្យដូច Taylor Swift។
ក្នុងកម្មវិធី podcast នោះដែរមានពិធីករចំនួន ២ រូបរួមមានលោក Ben Gilbert និង លោក David Rosenthal។ ថ្លែងប្រាប់ពិធីករទាំងពីរ លោក Mark បានរៀបរាប់ថា៖ «មានថ្ងៃមួយ កូនស្រីរបស់ខ្ញុំនៅពេលពួកយើងនាំនាងទៅមើលការប្រគំតន្ត្រីរបស់ Taylor Swift នាងក៏បានមកនិយាយប្រាប់ខ្ញុំថា «ប៉ាដឹងអត់ ខ្ញុំដូចចង់ក្លាយខ្លួនឱ្យដូច Taylor Swift ពេលដែលខ្ញុំធំឡើង» ហើយភ្លាមៗលោកបានតបវិញថា ៖ «តែកូនមិនអាចទេ វាមិនអាចទៅរួចឡើយសម្រាប់កូន»។
កូនរបស់លោកបានគិតមួយសន្ទុះ ហើយនាងក៏តបមកវិញថា៖ «អ៊ីចឹងពេលខ្ញុំធំធាត់ឡើង ខ្ញុំចង់ឱ្យគេគ្រប់គ្នាចង់ក្លាយខ្លួនដូចជា August Chan Zuckerberg» ហើយលោកក៏តបភ្លែតថា៖ «ត្រូវហើយ ត្រូវហើយ»។
គួររំឭកថា ក្រោយចាប់ដៃភរិយារៀបការកាលពីឆ្នាំ ២០១២ កន្លងទៅ លោក Mark Zuckerberg និង ប្រពន្ធ ទទួលបានចំណងដៃកូនស្រីចំនួន ៣ នាក់រួមមាន Maxima អាយុ ៨ ឆ្នាំ August អាយុ ៧ ឆ្នាំ និង Aurelia អាយុ ១៣ ខែ៕
ប្រភព៖ Dailymail