(វីដេអូ) សុខៗ មាន សូនីតា យំរៀបរាប់ថាជីវិតធ្លាក់ដល់ចំណុចសូន្យ រហូតកើតជំងឺបាក់ទឹកដោយសាររឿងនេះ
ថ្មីៗនេះ មហាជនអ្នកលេងបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្ររបស់តារាស្រីល្បីឈ្មោះ មាន សូនីតា កំពុងផ្ទុះចាប់អារម្មណ៍ភ្ញាក់ផ្អើល និង បង្ហាញក្ដីបារម្ភខ្លាំង ខណៈបានឃើញកញ្ញាបង្ហោះវីដេអូមួយ យំរៀបរាប់បង្ហាញពីជីវិតធ្លាក់ដល់ចំណុចសូន្ររហូតកើតជំងឺបាក់ទឹកចិត្ត។
ក្នុងវីដេអូនោះ កញ្ញា មាន សូនីតា បានរៀបរាប់ឱ្យដឹងថាដោយសារតែជីវិតរបស់នាងមួយរយៈនេះ ជួបតែរឿងមិនសមបំណងជាច្រើន ជាពិសេសរឿងរ៉ាវពាក់ព័ន្ធនឹងគណនីហ្វេសប៊ុកផេករបររកស៊ីរបស់នាងបាត់គ្មានមូលហេតុ ធ្វើឱ្យរូបនាងហាក់អស់កម្លាំងកាយចិត្តនឹងបន្តស៊ូរកស៊ីទៀត បូករួមទាំងរឿងដែលជួបកន្លងមកគ្មានអ្នកណាម្នាក់នៅក្បែរជួយលើកទឹកចិត្ត ធ្វើឱ្យរូបនាងមានអារម្មណ៍ថាជីវិតហាក់ធ្លាក់ដល់ចំណុចសូន្រ។
ចំពោះការយំរៀបរាប់ក្នុងវីដេអូនោះ បានធ្វើឱ្យមហាជនអ្នកគាំទ្រហាក់ភ្ញាក់ផ្អើលខ្លាំង ដោយធ្លាប់តែបានឃើញតារាស្រីដ៏មានប្រជាប្រិយភាពរូបនេះ ចាយជីវិតយ៉ាងរីករាយហាយសូរ និង ចែករំលែកនូវវីដេអូថ្មីៗនិយាយរៀបរាប់លើកទឹកចិត្តដល់អ្នកគាំទ្រពីជីវិតទូទៅ ស្រាប់តែឃើញនាងបង្ហាញការបាក់ទឹកចិត្តបែបនេះ អ្នកគាំទ្រក៏កំពុងបង្ហាញក្ដីបារម្ភជាខ្លាំងផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖