ក្ដៅៗ! PP-Kritt បញ្ជាក់ច្បាស់ៗ ក្រោយផ្ទុះរឿងរិះគន់ Mai Davika ពេលហៅលោកថាកូនស្រី
កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រី Mai Daivika ត្រូវបានអ្នកគាំទ្រតារាប្រុស PP- Kritt រិះគន់យ៉ាងចាស់ដៃ បន្ទាប់ពី តារាស្រីរូបនេះ បានហៅតារាប្រុស PP-Kritt ថាជាប្អូនស្រី និង កូនស្រី។ ជាមួយនឹងពាក្យថាប្អូនស្រី និង កូនស្រីនេះ ពិតជាធ្វើឱ្យអ្នកគាំទ្រតារាប្រុស PP-Kritt យល់ជាថាជាការលេងសើចជ្រុល តែយ៉ាងណាតារាស្រី Mai ក៏បានចេញបកស្រាយរួចរាល់ផងដែរ។
ទន្ទឹមនឹងមានរឿងរិះគន់ទៅកាន់តារាស្រី Mai យ៉ាងចាស់ដៃពីសំណាក់អ្នកគាំទ្ររបស់ខ្លួន ថ្មីៗនេះតារាប្រុស PP-Krit បានចេញមកបកស្រាយថា ៖ « បន្ទាប់ពីផ្ទុះព័ត៌មាន លោកបានទាក់ទងទៅកាន់តារាស្រី Mai ព្រោះថាលោក និង តារាស្រី Mai ជាមនុស្សស្និទ្ធស្នាលគ្នា។ ក្នុងនោះ តារាស្រី Mai បានប្រាប់មកកាន់លោកថា ពុំមានខឹង ឬ ក្នក់ចិត្តឡើយ។
លើសពីនោះ លោកបានបន្ថែមទៀតថា៖ «លោកពិតជាអរគុណដល់អ្នកគាំទ្រមានចិត្តមេត្តាការពារលោក តែសម្រាប់លោក ទោះហៅបែបម៉េចក៏មិនប្រកាន់ដែរ ឱ្យតែក្នុងន័យគោរពស្រឡាញ់ កុំតែហៅខុសឈ្មោះ»។ និយាយពីអ្នកគាំទ្រវិញ បន្ទាប់ពី PP-Kritt ចេញមកបកស្រាយបែបនេះ ម្នាក់ៗ យល់ពីទឹកចិត្តតារាប្រុស PP-Kritt ថែមទាំងបានផ្ញើសារលើកទឹកចិត្តដល់លោកទៀតផង៕