ស្អាតទាំងគ្រួសារ! ប្រាសាទ ដាវីន ទាំងស្រស់សោភា ទាំងពូកែ ព្រោះកាត់តាមម្តាយ និង អ៊ំស្រី ស៊ុន ណារីម៉ូនីកា
ទោះបីការប្រកួត Miss Universe 2024 នៅលើទឹកដីប្រទេសម៉ិកស៊ិកបានបញ្ចប់ពិតមែន ប៉ុន្តែមហាជនអ្នកគាំទ្រនៅតែចាប់ក្រសែភ្នែកដល់អ្នកនាង ប្រាសាទ ដាវីន Miss Universe Cambodia 2024 ដដែល ដោយនាងបានបើកទ្វារកម្ពុជាឆ្ពោះចូល Top កំពូលនៃកម្មវិធីប្រកួតសម្រស់ដ៏ធំមួយនេះបានជាលើកដំបូងជូនកម្ពុជា។ ក្នុងនោះ សូម្បីតែជីវិតឯកជន និង រឿងរ៉ាវក្រុមគ្រួសាររបស់អ្នកនាង ក៏ត្រូវបានទទួលការចាប់អារម្មណ៍ដែរ។
ជាការពិត អ្នកនាង ប្រាសាទ ដាវីន មានសម្រស់ស្រស់ស្អាត ល្អគន់ រូបរាង កំពស់កម្ពរ និង សម្បុរ មើលទៅគួរឱ្យទាក់ភ្នែកគ្មានចន្លោះមិនខុសឆ្ងាយពីអ្នកម៉ាក់នោះឡើយ ពោលគឺក្រុមគ្រួសាររបស់អ្នកនាង ដោយមានទាំងប្អូនស្រី និង ប្អូនប្រុសក៏ស្រស់ស្អាត សង្ហាដូចៗគ្នាដែរ។ ម្យ៉ាងវិញទៀតនោះ បើក្រឡេកទៅមើលអ្នកម្តាយរបស់អ្នកនាង ក៏កាន់តែស្រស់សោភា និង សាច់ចាំថែមទៀត។
ជាក់ស្តែង បើក្រឡេកទៅមើលសម្រស់អ្នកម្តាយរបស់ ប្រាសាទ ដាវីន ឯនោះវិញ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok បានធ្លោយមាត់សរសើរថា ម្តាយរបស់តារាស្រីខាងលើនេះពិតជាស្រស់ស្អាត សាច់នៅចាំ មើលទៅច្រឡំថាជាបងស្រីរបស់នាងទៀតផង ។
ជាងនេះទៅទៀតនោះ គឺសូម្បីតែអ៊ំស្រីបង្កើតដែលជាបងប្អូនខាងម្តាយរបស់អ្នកនាង ប្រាសាទ ដាវីន ក៏សុទ្ធតែស្អាតៗមិនខុសអីអ្នកម្តាយនាងនោះទេ ដោយក្នុងចំណោមអ៊ំស្រីរបស់អ្នកនាង ប្រាសាទ ដាវីន ក៏មានតារាជើងចាស់ ស៊ុនណារី ម៉ូនីកា មួយរូបដែរ។ គួរបន្ថែមថា ម្តាយរបស់តារាស្រី ប្រាសាទ ដាវីន ត្រូវបានគេដឹងថាជាប្អូនស្រីរបស់តារាជើងចាស់ ស៊ុនណារី ម៉ូនីកា៕