មានលុយចាយមិនអស់ បែរជាត្រូវគេរិះគន់! មហាសេដ្ឋីរុស្ស៊ី យកលុយទាំងដុំៗតម្រៀបជាកាំជណ្តើរ ឱ្យសង្សារសំណព្វចិត្តដើរចុះពីលើឧទ្ធម្ភាគចក្រ
សារព័ត៌មាន NDTV បានរាយកាណ៍ពីសកម្មភាពរបស់គូស្នេហ៍មួយ ដែលខាងប្រុសជាមហាសេដ្ឋីជនជាតិរុស្ស៊ី យកលុយទាំងដុំៗទៅតម្រៀបដាក់ជាជណ្តើរឱ្យខាងស្រីដើរចុះពីលើឧទ្ធម្ភាគចក្រ រហូតធ្វើឱ្យមហាជននាំគ្នារិះគន់ដោយការមិនពេញចិត្ត។
ឃ្លីបវីដេអូនៃសកម្មភាពមួយនេះ ត្រូវបានផុសចេញពីគណនី របស់ Sergey Kosenko ជាអ្នកជំនួញជនជាតិរុស្ស៊ី ដែលឈ្មោះល្បីល្បាញនៅតាមបណ្តាញសង្គម។ ក្នុងនោះវីដេអូនោះ បានបង្ហាញឱ្យឃើញថា លុយជាច្រើនដុំត្រូវបានគេតម្រៀបនៅមាត់ទ្វាររបស់ឧទ្ធម្ភាគចក្រ ហើយខាងប្រុសក៏បានកាន់ដៃជួយទប់ខាងស្រីចុះពីលើនោះមកយ៉ាងទំនង។
យ៉ាងណាមិញ សកម្មភាពមួយនេះ ត្រូវបានមហាជននាំគ្នារិះគន់សម្បើមណាស់ ដោយក្នុងនោះគេមិនពេញចិត្តដែលលុយត្រូវបានយកមកជាន់ឈ្លីនឹងជើងបែបនេះ ម្យ៉ាងទៀតមានអ្នកខ្លះក៏ចោទថា សេដ្ឋីរូបនេះយកលុយមកអួតអត់ប្រយោជន៍ មិននឹកឃើញយកទៅជួយអ្នកក្រីក្របន្តិចឡើយ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
ប្រភព៖ Sanook