ស្អែកដឹងច្បាស់ហើយ! Nine នឹងទម្លាយការពិតជុំវិញព័ត៌មានថាបែក Baifern ខណៈ Baifern ថាចេញមុខបកស្រាយថ្ងៃផ្សេង
ថ្មីៗនេះ ចចាមអារ៉ាមការបែកបាក់ស្នេហារវាងគូស្នេហ៍តារាល្បី Nine និង Baifern បានធ្វើឱ្យរង្វង់សិល្បៈ ក៏ដូចជាមហាជនអ្នកគាំទ្រទាំងឡាយមានការភ្ញាក់ផ្អើលជាខ្លាំង ហើយអ្វីដែលមិនអស់ចិត្តនោះ គឺអ្នកទាំងពីរមិនទាន់បានចេញមុខមកបកស្រាយនៅឡើយទេ។
ក្រោយពីផ្ទុះរឿងរ៉ាវយ៉ាងក្តៅគគុកនៅតាមបណ្តាញសង្គម Nine ក៏បានចេញមុខសុំពេលវេលាមហាជនដើម្បីត្រៀមខ្លួនក្នុងការបកស្រាយរឿងនេះ។ យ៉ាងណាមិញ នៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៤ នេះ តាមព័ត៌មានបានឱ្យដឹងថា Nine បានត្រៀមខ្លួនរួចរាល់ហើយ លោកនឹងចេញមុខក្នុងសន្និសីទកាសែតនាថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៤ ខាងមុខនេះ វេលាម៉ោងប្រហែល ៣ កន្លះរសៀល ដើម្បីបកស្រាយឱ្យបានច្បាស់ជុំវិញរឿង៉ាវខាងលើ។
ដោយឡែក ចំណែក Baifern វិញ នាងក៏នឹងចេញមុខបកស្រាយចំពោះរឿងនេះដូចគ្នា ប៉ុន្តែដោយសារតែការងារមមាញឹកពេក នាងក៏បានដាក់ថ្ងៃធ្វើសន្និសីទនៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៤ ខាងមុខនេះ៕
ប្រភព៖ Khaosod