អ្នកកើតឆ្នាំឆ្លូវនៅអាយុទាំងនេះ ទំនាយឆ្នាំនេះ បានជោគបានជ័យត្រចះត្រចង់ណាស់ ធ្វើអីក៏កបទាំងអស់
តាមសៀវភៅតម្រាមហាសង្ក្រាន្តឆ្នាំជូត ទោស័ក ព.ស ២៥៦៥ គ.ស ២០២១ របស់ឯកឧត្តម អ៊ឹម បុរិន្ទ គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្រ្ត និង ប្រពៃណីទំនៀមទម្លាប់ខ្មែរ បានបង្ហាញពីការព្យាករណ៍លោកអ្នកដែលកើតឆ្នាំឆ្លូវ មានអាយុចាប់ពី ៨ ឆ្នាំ ដល់ ៨០ ដែលមានទំនាយខុសៗគ្នា ។
សម្រាប់លោកអ្នកជាបុរសដែលកើតឆ្នាំឆ្លូវ មានអាយុ ០៨, ១៥, ២០, ២៧, ៣២, ៣៩, ៤៤, ៥១, ៥៦, ៦៣, ៦៨, ៧៥ និង ៨០ ឆ្នាំ ។ រីឯលោកអ្នកជាស្រ្តីដែលមានអាយុ ០៨, ១៣, ២០, ២៥, ៣២, ៣៧, ៤៤, ៤៩, ៥៦, ៦១, ៦៨, ៧៣ និង ៨០ ឆ្នាំ បើតាមទំនាយថា ឆ្នាំនេះជាឆ្នាំនាំមកនូវជោគលាភសក្ការៈគិតប្រកបការងារអ្វីៗតែងតែបាន សម្រេចដូចសេចក្តីប្រាថ្នាគ្រប់ប្រការ ដែលអាចចែកចេញជា ៤ប្រការដូចតទៅនេះ ៖
១. ជោគលាភ នឹងបានទ្រព្យសម្បត្តិ លុយកាក់មាសប្រាក់ និង វត្ថុមានតម្លៃគ្រឿង ប្រដាប់ លម្អគេហដ្ឋានដីធ្លី ឬ បានឡើងប្រាក់ខែ និង ប្រាក់បំណាច់រង្វាន់ផ្សេងៗទៀត ។
២. កិត្តិយស ការសិក្សានឹងបានប្រឡងជាប់ដូចសេចក្តីប្រាថ្នា បើនៅទំនេរនឹងបានការងារធ្វើ បើមានការងារធ្វើស្រាប់ហើយនឹងបានឡើងកាន់មុខតំណែងខ្ពស់ឡើង ។
៣. កេរ្តិ៍ឈ្មោះ នឹងបានទទួលសេចក្តីនិយមរាប់អានលើកតម្កើងមុខមាត់ពីមនុស្សក្នុងមជ្ឈដ្ឋានការងារ ឬនៅក្នុងផ្ទះជាទីពេញចិត្តដល់ខ្លួនឯង និង អ្នកដទៃ ។
៤. សេចក្តីសុខ នឹងបានជួបប្រទះនឹងសេចក្តីស្នេហ៍ដ៏បរិសុទ្ធ ឯអ្នកដែលមានគូគ្រងហើយនឹងមានបុត្រជាទីស្រឡាញ់ពេញចិត្តសេចក្តីសុខនឹងកើនទ្វេឡើងថែមទៀត ។
សម្រាប់បុរសអាយុ ៣២, ៣៩, ៤៤, ៥១, ៥៦ ឆ្នាំ និង ស្ត្រីអាយុ ៣២, ៣៧, ៤៤, ៤៩, ៥៦, ៦១ ឆ្នាំ បើតាមទំនាយទាយថា បើរៀបអាពារហ៍ពិពាហ៍ហើយនឹងមានកូន បើនៅលាវនឹងបានរួមរក្សភិរម្យសមបំណងប៉ងប្រថ្នា ឬ បានទទួលលាភសក្ការៈជាវត្ថុមានជីវិតផ្សេងៗទៀតចូលមកនៅក្នុងផ្ទះ ៕