(វីដេអូ) វណ្ណដា បង្ហើបធ្វើឱ្យហ្វេនជ្រួលច្រាល់ ពេលឃើញសិល្បកររៀមច្បង ណូយ វ៉ាន់ណេត ច្រៀងបទ «សង្ក្រាន្តស្គាល់ស្នេហ៍»
ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok កំពុងផ្ទុះការចាប់អារម្មណ៍នឹងវីដេអូមួយ ដែលមានការសម្តែងឡើងដោយតារាចម្រៀងជើងចាស់ លោក ណូយ វ៉ាន់ណេត បានសម្តែងរឿងខ្លីជាមួយនឹង លោកយាយយ៉យ។
ក្នុងនោះ អ្វីដែលធ្វើឱ្យអ្នកទស្សនាចាប់អារម្មណ៍ខ្លាំង គឺលោក ណូយ វ៉ាន់ណេត បានបកស្រាយបទ «សង្ក្រាន្តស្គាល់ស្នេហ៍» ដែលជាសំនៀងដើមរបស់តារាចម្រៀងរ៉េប វណ្ណដា មើលទៅមានរសជាតិប្លែកម្យ៉ាងតាមស្ទីលរបស់លោក។
លើសពីនោះ ក្រោយបានឃើញតារាចម្រៀងជើងចាស់ ណូយ វ៉ាន់ណេត បានបកស្រាយចម្រៀងនេះហើយ តារាចម្រៀងរ៉េប វណ្ណដា មិនសំងំបានបង្ហាញពីអារម្មណ៍ ក្តីស្រមៃមួយរបស់លោកគឺចង់បកស្រាយចម្រៀងរួមគ្នានឹងលោក ណូយ វ៉ាន់ណេត ទៀតផង។
ក្រោយពីឃើញ លោក វណ្ណដា បង្ហើបបែបនេះហើយ អ្នកគាំទ្រជាច្រើនបានចូលទៅបញ្ចេញមតិគាំទ្រ និង អន្ទះសាចង់ឃើញលោក វណ្ណដា និង លោក ណូយ វ៉ាន់ណេត បកស្រាយចម្រៀងរួមគ្នាឆាប់ៗ៕