(វីដេអូ) ផ្អើលយប់មិញ! ហង្ស សុជាតា និង ឌុច លីដា ត្រូវប៉ូលិសតាមគោលដៅឃាត់ខ្លួនយកទៅប៉ុស្តិ៍ដោះស្រាយ
កាលពីរាត្រីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង TikTok កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយមានវីដេអូបង្ហាញពីការឃាត់ខ្លួនតារាស្រី ២ រូប គឺអ្នកនាង ហង្ស សុជាតា និង អ្នកនាង ឌុច លីដា នៅត្រង់ចំណុចគោលដៅអន្តរាគមន៍ខណ្ឌ ៧ មករា។
តាមការឱ្យដឹងតាមរយៈវីដេអូបានឱ្យដឹងថា តារាស្រី ២ រូបខាងលើ ត្រូវបានជាប់នៅប៉ារ៉ាស់អន្តរាគមន៍របស់សមត្ថកិច្ចខណ្ឌ ៧ មករា ដោយក្នុងនោះ អ្នកនាង ហង្ស សុជាតា ជាអ្នកបើកបរ រីឯអ្នកនាង ឌុច លីដា ជាអ្នករួមដំណើរ។
មូលហេតុនៃការឃាត់ខ្លួនតារាស្រីទាំង ២ នោះដែរ ផ្តើមពីការផ្លុំរកជាតិអាកុលនៅគោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ជាច្រេីនម៉ោងមិនកេីត ហើយបន្តអូសបន្លាយពេលវេលាយូរពេករហូតឈានដល់ម៉ោង១ យប់រំលងអាធ្រាតឈានចូលថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២៤ ទើបសមត្ថកិច្ចសម្រេចនាំទាំងរថយន្ត និងតារាស្រិទាំង ២ រូព ទៅអធិការខណ្ឌ ៧ មករា៕
សូមទស្សនាវីដេអូខាងក្រោម៖