ពុ/ទ្ធោ! ខឹងចែកទ្រព្យមិនស្មើជាមួយប្រពន្ធ ពួយបើកឡានបង្កគ្រោះថ្នាក់ដល់គេឯងស្ល-ា./ប់ និង របួសជិត ៨០ នាក់
កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ វេលាម៉ោងប្រមាណជា ៧ និង ៤៨ នាទីយប់ (ពេលវេលាក្នុងតំបន់) បុរសជនជាតិចិនវ័យ ៦២ ឆ្នាំម្នាក់ឈ្មោះ Fan បានបង្កជាគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បំផុតមួយនាពហុកីឡដ្ឋានមួយកន្លែង បណ្ដាលឱ្យមនុស្សស្លាប់ និង របួសជិត ៨០ នាក់។
តាមព័ត៌មានបានឱ្យដឹងថា បុរសខាងលើបានបើករថយន្តមួយគ្រឿងបុកទម្លុះចូលរបងពហុកីឡដ្ឋាន Zhuhai នាក្រុង Zhuhai ខេត្ត Guangdong ប្រទេសចិន រួចក៏បន្តទៅបុកចូលហ្វូងមនុស្សក្នុងនោះ បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ៣៥ នាក់ស្លាប់រណូករណែល ខណៈ ៤៣ នាក់ផ្សេងទៀតបានរងរបួស។
តាមការបញ្ជាក់ពីខាងប៉ូលិសប្រចាំតំបន់នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៤ បានឱ្យដឹងថា បុរសឈ្មោះ Fan ខាងលើ ក្រោយបុករះទៅលើហ្វូងមនុស្សហើយនោះរូបគេក៏បានទាញកាំបិតប្រហារខ្លួនឯងនៅក្នុងឡាន។ ភ្លាមៗខាងអាជ្ញាធរបាននាំជនសង្ស័យរូបនេះទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ព្រោះតែរបួសរបស់គេធ្ងន់ធ្ងរខ្លាំង ហើយបច្ចុប្បន្ន លោក Fan នៅកំពុងព្យាបាលនៅឡើយទេ និង មិនទាន់អាចសាកសួរចម្លើយបាននោះឡើយ។
យ៉ាងណាមិញ ប៉ូលិសក៏នៅកំពុងបន្តស៊ើបអង្កេតលើករណីលោក Fan បង្កគ្រោះថ្នាក់ជាសាធារណៈដោយចេតនា និង ថែមទាំងបានចេញបញ្ជាឱ្យមានការឃុំខ្លួនជនសង្ស័យខាងលើនេះផងដែរ។ ចំពោះគោលបំណងរបស់លោក Fan វិញ តាមលទ្ធផលស៊ើបអង្កេតបឋមពីប៉ូលិសបានរកឃើញថា អាចបណ្ដាលមកពីការខឹងនឹងលទ្ធផលចែកទ្រព្យមិនស្មើគ្នាជាមួយប្រពន្ធក្រោយការលែងលះ៕