ពន្យារពេលរៀបការ ២១ឆ្នាំ! ពេលនេះ Julian Cheung និង Anita Yuen ស្លៀកឈុតកូនក្រមុំកូនកំលោះហើយ
កាលពីពេលថ្មីៗនេះ គូស្នេហ៍តារាហុងកុង លោក Julian Cheung និង អ្នកនាង Anita Yuen បានចូលរួមក្នុងកម្មវិធី «Brother Overcoming Toughness» ក្នុងរដូវកាលទី ២ ហើយបានរៀបចំពិធីមង្គលការដែលអ្នកទាំងពីរបានពន្យារពេលដល់ទៅ ២១ឆ្នាំ និងបានថតរូបក្នុងឈុតកូនក្រមុំកូនកំលោះដែលអ្នកគាំទ្រមិនធ្លាប់បានឃើញពីមុនផងដែរ។
នេះបើតាមការបង្ហោះចេញពីស្ទូឌីយោ បង្ហាញឱ្យឃើញពីរូបថតអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរស្អាតៗជាច្រើននៅលើបណ្តាញសង្គម Weibo។ ដោយតារាស្រី Anita Yuen បានស្លៀកក្នុងឈុតកូនក្រមុំពណ៌សយ៉ាងស្រស់ស្អាត និងតារាសម្ដែងប្រុស លោក Julian Cheung បានស្លៀកក្នុងឈុតកូនកំលោះយ៉ាងស្រស់សង្ហាផងដែរ។
ក្នុងនោះ អ្នកទាំងពីរបានសម្លឹងមុខគ្នាពេញដោយសុភមង្គល ដែលធ្វើឱ្យទស្សនិកជនជាច្រើនឃើញហើយ មានអារម្មណ៍រំភើប និងសប្បាយចិត្តជំនួសអ្នកទាំងពីរ ដោយបានបង្ហាញពីសេចក្តីស្រឡាញ់ពិតដ៏ស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក ក្នុងរយៈពេលច្រើនឆ្នាំមកនេះ៕