(វីដេអូ) ហួសចិត្ត! អ្នកទេសចរម្នាក់ដេកលក់ភ្លេចបិទបង្អួចសណ្ឋាគារ មានអីសត្វស្វាកំហូចចូលមកទាញខោស៊ី/ហ្ស៊ី-នអស់
កាលពីថ្មីៗកន្លងទៅនេះ អ្នកទេសចរសញ្ជាតិអង់គ្លេសម្នាក់បានទម្លាយបទពិសោធដ៏ហួសចិត្តមួយ ដោយមានសត្វស្វាកំហូចមួយក្បាលបានមកលូកលាន់តំបន់សំខាន់របស់លោក ខណៈពេលដែលលោកកំពុងតែដេកលង់លក់ក្នុងសណ្ឋាគារមួយកន្លែង ក្នុងឱកាសវិស្សមកាលរបស់ខ្លួន។
បុរសជាអ្នកទេសចររូបនោះមានគណនី X ឈ្មោះថា @Puffin_CPFC បានចែករំលែករឿងរ៉ាវដ៏ហួសចិត្តមួយនេះថា ខណៈពេលដែលលោកកំពុងដេកលង់លក់ក្នុងបន្ទប់សណ្ឋាគារមួយ ហើយភ្លេចបិទបង្អួច ក៏ស្រាប់តែមានសត្វស្វាកំហូចមួយក្បាលបានចូលមក រួចយកដៃលូកចូលខោរបស់លោក លេងអាប្អូនតូចមួយអស់ដៃ។
សកម្មភាពរបស់សត្វស្វាមួយក្បាលនោះដែរ ត្រូវបានប្រទះឃើញដោយមិត្តភក្តិរបស់អ្នកទេសចរខាងលើ ហើយគេក៏បានថតរូបទុក។ តាមឱ្យដឹង ដំបូងឡើយមិត្តរបស់លោកក៏ចង់ដេញស្វាចេញដែរ ប៉ុន្តែខ្លាចវាខឹង បង្កជារបួសស្នាមដល់លោកទើបគេមិនហ៊ាន បណ្ដោយឱ្យវាលេងមួយអស់ចិត្តបែបនេះ។ យ៉ាងណាមិញ ចុងក្រោយមិត្តភក្តិរបស់លោកក៏បានធ្វើសំឡេងត្រាប់តាមសត្វស្វា រួចក៏ដេញវាចេញបានដោយជោគជ័យ៕
ប្រភព៖ World Of Buzz