(វីដេអូ) នៅក្មេងសោះ ឈីងលីន ចៅស្រី នាយកុយ ខំប្រឹងរកលុយពីកម្លាំងញើសឈាម ទិញឡានដូចក្ដីស្រមៃ
ពន្លកសិល្បៈស្រករក្រោយ កញ្ញា ជី ឈីងលីន ដែលគេស្គាល់ជាចៅស្រីបង្កើតរបស់កំប្លែងជើងចាស់ នាយកុយ ទើបទិញរថយន្តជិះផ្ទាល់ខ្លួនមួយគ្រឿង ដែលរថយន្តនេះ ឈីងលីន បានខិតខំប្រឹងប្រែងធ្វើការរកលុយពីកម្លាំងញើសឈាមមិនហ៊ានសម្រាក ដើម្បីបំពេញក្ដីស្រមៃឱ្យខ្លួនឯង ក៏ដូចជាក្រុមគ្រួសារ។
ដ្បិតថានៅក្មេង តែ ឈីងលីន ជាក្មេងស្រីដ៏កតញ្ញូមួយរូបចំពោះអ្នកមានគុណ ដោយលុយរកបានពីការងារថតផ្សេងៗ ឈីងលីន បានសន្សំយកជូនម្ដាយដើម្បីប្រើប្រាស់ប្រចាំថ្ងៃ ហើយការទិញឡាននេះទៀតសោត នាងមិនបានបំពេញបំណងសម្រាប់តែខ្លួនឯងទាំងស្រុងទេ គឺនាងខំប្រឹងដើម្បីឱ្យក្រុមគ្រួសារសប្បាយចិត្ត និង មានមោទកភាពចំពោះរូបនាង។
ឈីងលីន ចេះរកលុយដោយខ្លួនឯងតាំងពីនៅតូចៗ ដោយកាលពីប៉ុន្មានឆ្នាំមុន នាងបានបោះជំហានក្នុងវិស័យសិល្បៈ ដោយសម្ដែងក្នុងរឿង «ផ្កាថ្ម» ជាមួយទេពកោសល្យយ៉ាងប៉ិនប្រសប់ព្រោះមានឈាមជ័រជាអ្នកសិល្បៈដូចលោកតា ហើយចាប់តាំងពីពេលនោះមក ឈីងលីន ចាប់ផ្ដើមមានទីផ្សារការងារកាន់តែច្រើនរហូតមកដល់សព្វថ្ងៃ។ សូមចុចទីនេះដើម្បីទស្សនាវីដេអូ ៖