(វីដេអូ) ព្រឺសម្បុរ! ផន សុផារី និយាយរឿងម្តាយសម្តែងល្ខោនរឿង «បិសាចក្រមុំ» តែងមានអព្ភូតហេតុចម្លែក
ប្រិយមិត្តដែលស្រឡាញ់គាំទ្រអតីតតារាកំប្លែង អ្នកនាង ផន សុផារី ភាគច្រើនសុទ្ធតែបានជ្រាបហើយថា ក្រុមគ្រួសាររបស់តារាស្រីរូបនេះ សុទ្ធសឹងតែមានឈាមជ័រជាអ្នកសិល្បៈ ដោយឪពុកម្ដាយរបស់អ្នកនាង គឺជាអ្នកល្ខោនបាសាក់ដ៏ល្បី និង ជាម្ចាស់វង់ល្ខោនបាសាក់ ភី សុគន្ធី ទៀតផង។
យ៉ាងណាមិញ ក្រឡេកទៅមើលវង់ល្ខោនបាសាក់ ភី សុគន្ធី ឯណោះវិញ គឺមានភាពល្បីរន្ទឺជាច្រើនឆ្នាំមកហើយ ដោយប្រជាជនរស់នៅតាមបណ្ដាខេត្តនានា បានស្គាល់វង់ល្ខោនបាសាក់ជាហូរហែ។
យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ អ្នកនាង ផន សុផារី បានទម្លាយរឿងយ៉ាងរន្ធត់មួយនៃការសម្តែងរបស់សិល្បករល្ខោនបាសាក់ ជាមួយអ្នកម្តាយបង្កើតរបស់នាង រាល់ពេលសម្តែងរឿង «បិសាចក្រមុំ»។
អ្នកនាង ផន សុផារី បានឱ្យដឹងថា អ្នកម្តាយរបស់អ្នកនាង គឺលោកស្រី សួង សុគន្ធី ខានសម្តែងរឿង «បិសាចក្រមុំ» ជាច្រើនឆ្នាំមកហើយ ព្រោះរឿងរ៉ាវនៅពីក្រោយមួយចំនួន។ ក្នុងនោះ អ្នកនាង ផន សុផារី បានទម្លាយរឿងព្រឺសម្បុរថា រាល់ពេលអ្នកម្តាយ និង ក្រុមល្ខោនបានសម្តែងរឿងនេះ តែងតែមានរឿងចម្លែកៗកើតឡើងក្នុងក្រុមជានិច្ច។ ចង់ជ្រាបពីដំណើរដើមទងកាន់តែច្បាស់ សូមទស្សនាវីដេអខាងក្រោមលម្អិត ៖