ធ្លាប់រាប់តែអាយុកូនក្នុងផ្ទៃតាមសប្តាហ៍ តើដឹងទេថាទម្រាំដល់ថ្ងៃសម្រាល គេបែកចែកត្រីមាសពពោះបែបណា?
ជាការពិតណាស់ អ្នកម្តាយពេលដឹងថាខ្លួនពពោះ ប្រាកដជាមានអារម្មណ៍ពិតជាសប្បាយរីករាយ រកអ្វីប្រៀបផ្ទឹមពុំបាននោះទេ ក៏ព្រោះនៅពេលខាងមុខនេះ នឹងមានសមាជិកថ្មីចូលមកក្នុងគ្រួសារ។ តួយ៉ាងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ អ្នកម្តាយគ្រប់រូបតែងចង់ដឹងពីការវិវត្តរបស់កូនក្នុងផ្ទៃ និង ចង់ឃើញមុខកូនឆាប់ៗ ដោយរាប់តាំងពីសប្តាហ៍ទី ១ រហូតដល់សប្តាហ៍ទី ៤១ ផងដែរ។
ថ្ងៃនេះ «អ្នកម្តាយប្រជាប្រិយ» នឹងមកបង្ហាញម៉ាក់ៗ នៃដំណើរពពោះរយៈពេល ៤១ សប្តាហ៍ នៃត្រីមាសពពោះទាំង ៣ បែកចែកយ៉ាងណា ៖
១. ត្រីមាសទី ១ គិតចាប់ពីសប្តាហ៍ទី ២ ដល់ សប្តាហ៍ទី ១៣
២. ត្រីមាសទី ២ គិតចាប់ពីសប្តាហ៍ទី ១៤ ដល់ សប្តាហ៍ទី ២៧
៣. ត្រីមាសទី ៣ គិតចាប់ពីសប្តាហ៍ទី ២៨ ដល់ សប្តាហ៍ទី ៤១