គាំងនិយាយលែងចេញ! ណាត់ជួប Crush លើកដំបូងគិតថាបានរ៉ូមែនទិច មានអីគេពួយយកម្ដាយមកតាម
ថ្មីៗនេះ មានស្ត្រីវ័យ ២៣ ឆ្នាំម្នាក់បានធ្វើការចែករំលែរឿងរ៉ាវដ៏ហួសចិត្តមួយរបស់នាងលើបណ្ដាញសង្គម Reddit ដោយរូបនាងបានរៀបរាប់ថា នាងបានផ្គូផ្គង (match) ត្រូវគ្នាជាមួយបុរសវ័យ ២៥ ឆ្នាំម្នាក់ដោយនាងហៅឈ្មោះគេថា Jake។ ក្រោយនិយាយត្រូវរ៉ូវគ្នា ពួកគេក៏សម្រេចណាត់ជួបមុខគ្នាលើកដំបូងនៅទីតាំងមួយក្នុងក្រុង Dallas រដ្ឋ Texas សហរដ្ឋអាមេរិក។
មកដល់ថ្ងៃណាត់ជួប នាងបានទៅជួប Jake ដោយគិតថាគេជាបុរសផ្អែមល្ហែមរ៉ូមេនទិចម្នាក់ និង គិតថាថ្ងៃណាត់ជួបរបស់ពួកគេដំណើរការដោយរលូន។ យ៉ាងណាមិញ ៥ នាទីក្រោយមកទាំងកំពុងសាសងគ្នាសុខៗ ស្រាប់តែលេចវត្តមានម្ដាយរបស់ Jake មកចូលតុជាមួយដែរ ធ្វើឱ្យស្ត្រីជាគូស្នេហ៍ស្រឡាំងកាំងជាខ្លាំង។
អ្វីដែលធ្វើឱ្យនាងគាំងលើសពីវត្តមានស្ត្រីជាម្ដាយទៀតនោះ គឺខាងប្រុសថែមទាំងគ្មានប្រតិកម្មអ្វីសោះ និង បានប្រាប់នាងទៀតថា វាគ្មានរឿងអីធំដុំនោះទេគ្រាន់តែម្ដាយលោកមកដែរនោះ។ ក្រោយរួមតុ ម្ដាយ Jake បានជជីកសួរនាងដូចធ្វើបទសម្ភាស សួរនាងធ្វើការអី សួររឿងគ្រួសារនាង និង ថែមទាំងសួរពេលណានាងចង់យកកូនថែមទៀត ដែលជាហេតុធ្វើឱ្យអារម្មណ៍នាងពេលនោះរងសម្ពាធជាខ្លាំង។
ដោយអត់ទ្រាំទៀតលែងបាន ២០ នាទីក្រោយ នាងក៏បានដើរចេញពីហាង ដោយទុកឱ្យ Jake និង ម្ដាយគេចោលនៅទីនោះទៅ។ រឿងរ៉ាវរបស់នាងបានធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ និង នាំគ្នាបញ្ចេញមតិការពាររូបនាងព្រោងព្រាត៕
ប្រភព៖ Dailymail