បងប្អូនជាប់សែស្រឡាយចិនត្រូវដឹង! របៀបសែនក្បាលទឹក ២០២៣ ដែលត្រឹមត្រូវតាមក្បួនខ្នាត
ពិធីបុណ្យសែនក្បាលទឹក នឹងឈានចូលមកដល់នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៣ នេះ ដោយប្រជាជនចិន និង ខ្មែរកាត់ចិន តែងនាំគ្នាប្រារព្ធឡើងជារៀងរាល់ឆ្នាំមិនដែលរំលងនោះទេ ព្រោះចាត់ទុកជាពិធីបុណ្យមួយធំ បន្ទាប់ពីបុណ្យចូលឆ្នាំចិន ឬ បុណ្យនិទាឃរដូវ។
តើពិធីសែនក្បាលទឹកឆ្នាំនេះ មានវិធីសែនយ៉ាងណាដែរ។ ចង់ដឹងច្បាស់ តស់មកតាមដានទាំងអស់គ្នាតាមអ្វីដែលយើងដកស្រង់ចេញពីផេក ហុងស៊ុយ! ដោយផេកនេះបានរៀបរាប់ពីរបៀបសែនក្បាលទឹក ឆ្នាំ ២០២៣ ដូចតទៅ ៖
១. សែនទេវតា ( ទេវតាមុខផ្ទះ ទេវតាជំនាងផ្ទះ ទេវតាចង្ក្រានបាយ)
+សែនទេវតាក្រៅផ្ទះ (ព្រះភូមិ)
សំណែនទេវតាក្រៅផ្ទះ បែងចែកចេញពី ២ ប្រភេទ (គឺប្រភេទបួស និងប្រភេទមានគ្រឿងចម្អាប) ៖
– ប្រភេទ គ្រឿងចម្អាប
១. ផ្លែឈើ ៣ មុខ ( ប៉ោម សារី និងស្រកានាគ) ចាំបាច់
២. នំពងទា ១ នំ + ទឹកតែ ៣ កែវ + ស្រាស ៣ កែវ ចាំបាច់
៣. សាស៊ែ ១ ចាន (មាន់ស្ងោរ, សាច់ជ្រូក ៣ ជាន់ និងពងទាស្ងោរ ២ គ្រាប់) ចំាបាច់
៤. ក្រដាស់សែនទេវតា ១ (ក្រដាសសែន អាចជាវពីលោកគ្រូបាន) ចំាបាច់
៥. ទៀនក្រហម ១ គូ + ធូបម្នាក់ អុច ៣ សរសៃ
៦. ផ្កា ៣ ពណ៌ ១ កូនថូតូច
៧. ជ្រូកខ្វៃ ឬ ទាខ្វៃ តាមលទ្ធភាពម្ចាស់ផ្ទះ ហាមមានរសជាតិហឹរ
៨. ទឹកក្រូច តាមលទ្ធភាព
– ប្រភេទ គ្រឿងបួស
បងប្អូនគ្រឿងដូចខាងលើ តែបងប្អូនកុំដាក់ចំនុចទី ៣ និង កុំដាក់ស្រា-ស ដោយជំនួសមកវិញនូវគ្រឿងបួស ១ ចាន (ជីឆាយ ១ បន្ទះ+ផ្សិតក្រៀម ៣-៤ គ្រាប់+មីសួរ ១ ដុំ+ពពុះសណ្ដែកក្រៀម ៣-៤ ដើម) ជាការស្រេច។
+ សែនទេវតា ជំនាងផ្ទះ (ទីជូអ៊ែ)
– គ្រឿនសំណែន
១. ផ្លែឈើ ៥ មុខ ( ប៉ោម សារី ក្រូចខ្វិច ស្រកានាគ និងផ្លែមៀន ) ដាក់ ១ ចាន ចាំបាច់
២. សាស៊ែ ១ ឈុត (មាន់ស្ងោរ , សាច់ជ្រូក និងយឺហ៊ឺន១បន្ទះ ) ដាក់ ១ ចាន ចាំបាច់
៣. ផ្កា ៥ ពណ៌ ១ថូ ឬ ២ថូ អាស្រ័យម្ចាស់ផ្ទះ + ទឹកក្រូច ៤ កំប៉ុង , ទឹកសុទ្ធ ៤ ដប
៤. នំពងទា ១ ឬ ២ អាស្រ័យលើម្ចាស់ផ្ទះ
៥. តែ ៥ កែវ , ស្រាស ៥ កែវ + ទៀនក្រហម ១ គូ ចាំបាច់
៦. អុចធូបម្នាក់ ៥ សរសៃរ , ក្មេងអាយុក្រោម ៨ ឆ្នាំ អុចត្រឹម ១ សរសៃរ បានហើយ ចាំបាច់
៧. ក្រដាសសែនជំនាងផ្ទះ ១ ឈុត (ក្រដាសសែនអាចជាវពីលោកគ្រូបាន) ចាំបាច់
ក្នុងករណី ម្ចាស់ផ្ទះចង់ដាក់ស្រាបៀរ ជ្រូកខ្វៃ ទាខ្វៃ អាចដាក់បន្ថែមបាន តែហាមមានរសជាតិ ហិល
+ សែនទេវតា មហាចង្ក្រាន
គ្រឿងសំណែនមាន
១. ផ្លែឈើ ៣ មុខ ( ប៉ោម សារី ក្រូចខ្វិច ដាក់ ១ ចាន)
២. នំពងទា ១ នំ
៣. សាស៊ែ ១ ឈុត + ស្រាស ៣ ពែង
៤. តែ ៣ ពែង + ទៀនក្រហម ១ គូ + ធូបអុចម្នាក់ ៣ សសៃរ
៥. ក្រដាស់សែន ១ ឈុត (អាចរកជាវពីលោកគ្រូបាន)
ដោយឡែកម៉ោងល្អសម្រាប់ដុតធូបសែនទេវតា ទាំង ៣ កន្លែង សែនម៉ោងចន្លោះម៉ោង ៧ ព្រឹក ដល់ម៉ោង ៩ ព្រឹក ( ម៉ោងល្អបំផុតសម្រាប់ដុតធូប គឺម៉ោង ៧:៣០ ព្រឹក មិនប្រកាន់ទិសនៃផ្ទះទេ)។
២. របៀបសែន កុងម៉ា សែនក្បាលទឹក ២០២៣
– សម្រាប់ការសែនជូនបុគ្កលដែលស្លាប់ក្រោម ៣ ឆ្នាំ ត្រូវសែនមុនថ្ងៃសែនក្បាលទឹក ១ ថ្ងៃ ពោលគឺថ្ងៃទី ២៩ ខែសីហា ឆ្នាំនេះ
– សម្រាប់ការសែនជូនបុគ្កលដែលស្លាប់លើសពី ៣ ឆ្នាំឡើងទៅ ពោលគឺថ្ងៃទី ៣០ ខែសីហា ឆ្នាំនេះ
គ្រឿងសំណែនដែលសំខាន់
១. គាវបំពងស្នូលអ្វីក៏បាន ចំនួន ១ ចាន
២. បាយស ៤ ចាន ដួសឲ្យក្រពុំចាន , ដាក់ចង្កឹះ ៤ គូ ស្លាបព្រាប ៤ ដូចគ្នា ( ក្នុងករណីផ្ទះអ្នកមានកំប៉ុងជើងធូបលើសពី ៤ អ្នកអាចដាក់តាមចំនួនកំប៉ុងជើងធូបទាំងនោះបាន តែសម្រាប់អ្នកដែលមានកំប៉ុងជើងធូបតិចជាង 4 គឺត្រូវតែដាក់ 4 ចាន (ចាំបាច់)
៣. សាស៊ែ ១ ឈុត (មាន់ស្ងោរ , សាច់ជ្រូកបីជាន់ និងយឺហ៊ឺន) (ចាំបាច់)
៤. នំពងទា ១ នំ ឬ ១ គូ (អាស្រ័យលើម្ចាស់ផ្ទះ) (ចាំបាច់)
៥. មីឆាគ្រឿងសមុទ្រ ឬ សាច់គោ ឬ សាច់ជ្រូក ណាមួយក៏បានចំនួន ១ ចាន (ចាំបាច់)
៦. ត្រីចំហុយ ១ ចាន (ត្រីកុំឲ្យគេកាត់កន្ទុយ , កាត់ព្រុយចេញ ងាយស្រួយគឺចំហុយត្រីក្រហម ឬត្រីតុកកែ គឺល្អបំផុត ) ចំនួន ១ ចាន/
៧. សម្លស៊ុបឆ្នាំងភ្លើង ១ ឆ្នាំង
៨. បង្អែម ១ ចាន (បង្អែមអ្វីក៏បាន)
៩. តែ ៤ កែវ , ស្រាស ៤ កែវ ,( ក្នុងករណីផ្ទះអ្នកមានកំប៉ុងជើងធូបលើសពី ៤ អ្នកអាចដាក់តាមចំនួនកំប៉ុងជើងធូបទាំងនោះបាន តែសម្រាប់អ្នកដែលមានកំប៉ុងជើងធូបតិចជាង ៤ គឺត្រូវតែដាក់ ៤ ចាន (ចាំបាច់)
១០. ក្រដាសសែនកុងម៉ា ១ ឈុត (ចាំបាច់) [ អាចរកជាវពីខាងលោកគ្រូបាន ឆាតចូលផេកជាការស្រេច
១១. ផ្លែឈើ ៣ មុខ (ប៉ោម សារី ក្រូចខ្វិច ) (ចាំបាច់)
១២. ទៀន ក្រហម ១ គូ
១៣. អុចធូបម្នាក់ ៣ សរសៃរ , ក្មេងអាយុក្រោម ៨ ឆ្នាំ អុចត្រឹម ១ សរសៃបានហើយ
ក្នុងករណីចង់ដាក់ស្រាបៀរ ទឹកក្រូច បារី ទឹកសុទ្ធ ជ្រូកខ្វៃ ទាខ្វៃ ឬ ម្ហូបដែលអ្នកស្លាប់ចូលចិត្តហូប អាចដាក់បន្ថែមបាន។
សម្រាប់មុខម្ហូបគ្រឿងសែន ហាមមានរសជាតិ ហិលពេក ប្រៃពេក ជូរពេក ល្វីងពេក។ ចំពោះម៉ោងល្អសម្រាប់ដុតធូប កុងម៉ា សែនម៉ោង ចន្លោះម៉ោង ៩:០០ ព្រឹក ដល់ម៉ោង ១០:៥៩ ថ្ងៃត្រង់ (ម៉ោងល្អបំផុតសម្រាប់ដុតធូប គឺម៉ោង ១០:០៩ ព្រឹក មិនប្រកាន់ទិសនៃផ្ទះទេ)។
៣. របៀបសែន ខ្មោចអនាថា សែនក្បាលទឹក ២០២៣
សែនខ្មោចអនាថា ដែលគេលែងឱ្យមករកចំនី គឺយើងសែនដើម្បីឱ្យអាហាបរិភោគដល់ពួកគាត់
គ្រឿងសំណែន
– ប្រភេទទី ១
១. សម្រាប់អ្នកដែលលទ្ធភាពគេធ្វើម្ហូបសែនដូចសែនកុងម៉ាកាលពីថ្ងៃ ដោយមិនឱ្យខ្វះមួយមុខណាទេ
២. បាយ ស ៤ ចានចង្កឹះ ពេលសែនយកចង្កឹះចាក់ពីលើបាយផង ការចាក់ចង្កឹះគឺសម្រាប់តែសែនខ្មោចអនាថាតែប៉ុណ្ណោះ (ចាំបាច់)
៣. នំប៉ាវមានស្នូល ឬអត់ស្នូល ៥ នំ ដាក់ ១ ចាន (ចាំបាច់)
៤. ស្ករគ្រាប់ មួយចានចង្កឹះ(ចាំបាច់)
៥. អង្ករ អំបិល ស្ករស ដាក់ចូលគ្នា ១ ចាន ចង្កឹះ (ចាំបាច់)
៦. អុចធូប ៣ សសៃរ
៧. ទៀនក្រហម ៥ ដើម (ចាំបាច់)
៨. ស្រាស ៣ កែវ ដាក់កែវជ័របានក៏ដែរ (ចាំបាច់)
៩. តែ ៣ កែវ ដាក់កែវជ័រក៏បាន (ចាំបាច់)
១០. ក្រដាសសែនខ្មោចអនាថា ១ ឈុត [លោកគ្រូមានទទួលរៀបចំជូន ឆាតមកដើម្បីទទួលកក់ទុកមុន] (ចាំបាច់)
១១. នៅលើម្ហូបនីមួយៗ ត្រូវដោតធូប ១ សសៃរៗ
– ប្រភេទទី ២
សម្រាប់តាមផ្ទះធម្មតា ឬអ្នកដែលមិនសូវមានលទ្ធភាព ឬអ្នកដែលមិនធ្លាប់សែនពីមុនមក៖
១. មីឆា កាត់ឲ្យខ្លី (ទិញលតឆាតែម្ដងក៏បាន)+បាយ ស ៤ ចានចង្កឹះ ពេលសែនយកចង្កឹះចាក់ពីលើបាយផង ការចាក់ចង្កឹះគឺសម្រាប់តែសែនខ្មោចអនាថាតែប៉ុណ្ណោះ (ចាំបាច់)
២. នំប៉ាវមានស្នូល ឬអត់ស្នូល ៥ នំ ដាក់ ១ ចាន (ចាំបាច់)
៣. ស្ករគ្រាប់ មួយចានចង្កឹះ អង្ករ អំបិល ស្ករស ដាក់ចូលគ្នា ១ ចានចង្កឹះ (ចាំបាច់)
៤. អុចធូប ៣ សសៃរ+ទៀនក្រហម ៥ ដើម ស្រាស ៣ កែវ ដាក់កែវជ័របានក៏ដែរ តែ ៣ កែវ ដាក់កែវជ័រក៏បាន (ចាំបាច់)
៥. ក្រដាសសែនខ្មោចអនាថា ១ ឈុត [លោកគ្រូមានទទួលរៀបចំជូន ឆាតមកដើម្បីទទួលកក់ទុកមុន (ចាំបាច់)
៦. នៅលើម្ហូបនីមួយៗ ត្រូវដោតធូប ១ សរសៃ
សម្រាប់មុខម្ហូបគ្រឿងសែន ហាមមានរសជាតិ ហឹរពេក ប្រៃពេក ជូរពេក ល្វីងពេក។
របៀបសែន
ពេលអុចធូបហើយភ្លាមអាចចូលផ្ទះ រង់ចាំ ១២ នាទីក្រោយ ទើបអាចយកចាប់ផ្តើមយកក្រដាសសែនមកដុតនៅក្បែរនោះបន្តិចម្ដងៗ ហើយនិយាយថា សុំឱ្យថែរក្សាខ្ញុំ និង សមាជិកផ្ទះខ្ញុំ ឱ្យបានសុំសប្បាយតាមដងផ្លូវ និង ឱ្យមានអតិថិជនចូលកាន់តែច្រើន រកប្រាក់កាន់តែច្រើន។ ដុតក្រដាសហើយយកស្ករគ្រាប់ដែលដាក់សែននោះបាចទៅថ្នល់ បន្ទាប់មកយកចានអង្ករ អំបិល ស្ករស ដែលដាក់ចូលគ្នានោះ បាចទៅថ្នល់ដូចគ្នា តែបាចតែ ៣ ដងតែប៉ុណ្ណោះ ត្រូវបាចឱ្យអស់ ហើយចានទាំងនោះដាក់កន្លែងសែនដូចដើម, បើទៀនមិនទាន់រលត់ ត្រូវផ្លុំឱ្យរលត់ ហើយចូលផ្ទះកុំមកជិតសំណែនទាំងនេះទៀ៎ត ព្រោះខ្មោចអនាថាកំពុងដណ្ដើមគ្នាហូប ទុកដល់ព្រឹកចាំយកទៅចាក់ចោល។ ហាមងាកក្រោយពីដើរចូលផ្ទះ។ យល់ល្អគ្រឿងសែនខ្នោចអនាថា អាចប្រើប្រាស់ចានជ័រ ស្លាបព្រា ជ័រ និយាយរួមគ្រឿងដែលសែនហើយ គឺកុំយកប្រើវិញ ដូចនេះគួរតែយល់ហើយមែនទេ។ ម៉ោងល្អសម្រាប់ដុតធូបសែនខ្មោចអនាថា ៖ សែនម៉ោង ចន្លោះម៉ោង ៧ យប់ ដល់ម៉ោង ២០៖៥៩ យប់ (ម៉ោងល្អបំផុតសម្រាប់ដុតធូបគឺ ៧:៣៩ នាទីយប់)៕
ប្រភព ៖ ហុងស៊ុយ